(ភ្នំពេញ)៖ នៅម៉ោង១១៖៣០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងនគរបាលផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដោយមានការសហការជា មួយកំលាំងបង្ការ និងបង្រ្កាបបទល្មើស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្រ្កាបបទល្មើសគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ៥នាក់ នៅក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី១ និងសង្កាត់បឹងកក់ទី២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីទី១-បង្រ្កាបនៅចំណុចផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ចាប់យកក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន៦១កញ្ចប់តូច និងករណីទី២-បង្រ្កាបនៅចំណុចប្លុករោងចក្រឆ្នាំង ផ្លូវរថភ្លើង ក្រុមទី១០៦ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យ ចំនួន១៦កញ្ចប់តូច។
បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ តុលាការចាត់ការតាមផ្លូវច្បាប់៕