(រតនគិរី)៖ ក្នុងប៉ុន្មានថ្ងៃរយៈពេលកន្លងមកនេះ មានការបង្ហោះផ្សព្វផ្សាយជារូបភាព និងខ្លឹមសារក្នុងន័យញុះញង់បង្កចលាចល អសន្តិសុខ សំដៅផ្តួលរំលំរាជរដ្ឋាភិបាល។

ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី ព្រមទាំងនាយ នាយរងនិងពលអាវុធហត្ថទាំងអស់ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី សូមសច្ចាគោរព ភក្តីភាពចំពោះរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្តេជ្ញាចិត្តដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាពនយោបាយព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំ ប្រឆាំងដាច់ខាតនឹងការញុះញង់ ផ្សព្វផ្សាយបង្កចលាចល បង្កអសន្តិសុខរបស់ពួកជ្រុលនិយម ពួកអគតិ និងថ្កោលទោស អនុវត្តច្បាប់ចំពោះពួកជ្រុលនិយម ពួកអគតិទាំងនោះ៕