(ភ្នំពេញ)៖ ក្នុងពេលថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស បានអំពាវនាវនិងបំផុស ញុះញង់ឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ក្នុង ចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែលកំពុងមានសុខសន្តិភាពពេញលេញនិងការអភិវឌ្ឍ។

កម្លាំងកងទ័ពនៅទីចាត់ការកលយុទ្ធ អគ្គបញ្ជាការ អគ្គបញ្ជាការ សូមបញ្ជាក់អំពីជំហរដាច់ខាត ដូចខាងក្រោម៖

*ទី១៖ ប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ ដោយឈរ លើស្មារតីសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ និងភាពអង់អាចក្លាហានរបស់នាយទាហាន នាយទាហានរង ពលទាហានបញ្ហាការដ្ឋានអង្គរក្ស គឺ ស្មោះត្រង់ ការពារ និងបម្រើ។

*ទី២៖ ប្តេជ្ញាការពារឱ្យខាងតបាននូវសុខសន្តិភាព ស្ថិរភាពជាតិ និងសណ្ដាប់ធ្នាប់សាធារណៈសង្គមទាំងមូល ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។

*ទី៣៖ ប្តេជ្ញាបង្ក្រាប និងកម្ទេចនូវរាល់ឧបាយកលញុះញង់ក្នុងចេតនាបំផ្លាញជាតិ បំផ្លាញសន្តិភាព បង្កវិទ្ធង្សនា ផ្សេងៗ ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះក្នុងរូបភាពណាក្តី។

*ទី៤៖ ប្តេជ្ញាអនុវត្តនូវបទបញ្ហារបស់រាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បទបញ្ជារបស់ក្រសួងការពារជាតិ បទបញ្ជ របស់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់៕