(ភ្នំពេញ)៖ កម្លាំងកងទ័ពនៅអង្គភាពបញ្ជូនសារ អគ្គបញ្ជាការ បានចេញមកប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កើតចេញពីការបោះឆ្នោតដែលប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់។
យើងជាងកម្លាំងកងទ័ព សូមបញ្ជាក់អំពីជំហរដាច់ខាតដូចខាងក្រោម៖
*ទី១៖ គោរពយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដោយឈរជាមជ្ឈមណ្ឌលសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ ជាកម្លាំងស្មោះត្រង់ដាច់ខាត និងជាឆ្អឹងខ្នងដ៏រឹងមាំបំផុតរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កើតចេញពីការបោះឆ្នោតដែលប្រជាពលរដ្ឋ គាំទ្រយ៉ាងលើសលប់។
*ទី២៖ ប្ដេជ្ញាការពារឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និង សណ្ដាប់ធ្នាប់សាធារណៈ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ការញុះញង់ប៉ុនប៉ងបង្កចលាចលផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។
*ទី៣៖ អនុវត្តបទបញ្ជារបស់ថ្នាក់លើ កម្ទេចរាល់ឧបាយកលញុះញង់ ក្នុងចេតនាបំផ្លាញជាតិ បំផ្លាញសន្តិភាព បង្កវិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះក្នុងរូបភាពណាក្ដី និងកម្ចាត់ឱ្យបានទាន់ពេលវេលានូវកម្លាំងអមិត្តទាំងឡាយ៕