(ភ្នំពេញ)៖ ដើម្បីធានាដល់ប្រតិបត្តិការអន្ដរធនាគារ ក្នុងទីផ្សាររូបិយវត្ថុ ធនាគារជាតិនៃកម្ពុជា បានចេញនូវសេចក្ដីជូនដំណឹងមួយ ស្ដីពីការដាក់ឲ្យអនុវត្តប្រតិបត្តិការ ផ្ដល់សន្ទនីយភាព ដោយមានការធានារបស់ធនាគារជាតិនៃកម្ពុជា (Liquidity-Providing Collateralized Operation-LPCO)។
ធនាគារជាតិនៃកម្ពុជា បានសម្រេចដាក់ឲ្យដំណើរការ នូវប្រតិបត្តិការថ្មីមួយ គឺការផ្ដល់សន្ទនីយភាព ដោយមានការធានា (LPCO) ដើម្បីផ្ដល់សន្ទនីយភាពជាប្រាក់រៀល តាមការចាំបាច់ដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលជាភាគីពាក់ព័ន្ធនឹងការអនុវត្ត គោលនយោបាយរូបិយវត្ថុ។
ការធ្វើប្រតិបត្តិការ LPCO ធនាគារជាតិនៃកម្ពុជា គ្រោងធ្វើឡើងជាលើកទី១ នៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០១៦ ដោយមានការវិភាគ យ៉ាងប្រុងប្រយ័ត្នពីលទ្ធផល និងឥទិ្ធពលនៃប្រតិបត្តិការនីមួយៗនិងកែសម្រួលលក្ខខ័ណ្ឌនានា តាមការចាំបាច់ ដើម្បីធានាប្រសិទ្ធិភាពនៃប្រតិបត្តិការថ្មីនេះ៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជាទាំងស្រុង៖