(ភ្នំពេញ)៖ ក្នុងរយៈពេលថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស បានអំពាវនាវ និងបំផុសញុះញង់ឱ្យប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ក្នុងចេតនាបំបែក បំបាក់និងបំផ្លិចបំផ្លាញប្រទេសកមម្ពុជា ដែលកំពុងមានសន្តិភាពពេញលេញ និងការអភិវឌ្ឍ។
កងពលតូចអន្តរាគមន៍លេខ១ នៃកងទ័ពជើងគោក សូមបញ្ជាក់អំពីជំហរដាច់ខាត ដូចខាងក្រោម៖
*ទី១៖ កងទ័ពទូទាំងកងពលតូចអន្តរាគមន៍លេខ១ ឈរជាមជ្ឈមណ្ឌលសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ គោរព បទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់កងទ័ពជើងគោក ជាកម្លាំងស្មោះត្រង់ដាច់ខាត និងជាឆ្អឹងខ្នងដ៏រឹងមាំបំផុតរបស់ រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កើតចេញពីការបោះឆ្នោត ដែលប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់។
*ទី២៖ ប្តេជ្ញាការពារឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គម ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ ការញុះញង់ ប៉ុនប៉ងបង្កចលាចលផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រើ មធ្យោបាយហិង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។
*ទី៣៖ ប្តេជ្ញាបង្ក្រាប និងកម្ទេចរាល់ឧបាយកលញុះញង់ ក្នុងចេតនាបំផ្លាញជាតិ បំផ្លាញសន្តិភាព បង្កវិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះក្នុងរូបភាពណាក្តី។
*ទី៤៖ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ នៃកងទ័ពជើងគោក បញ្ជាឱ្យមេបញ្ជាការ និងនាយ ការិយាល័យ-ផ្នែកទាំងអស់ ចំណុះកងពលតូចអន្តរាគមន៍លេខ១ ត្រូវគ្រប់គ្រងកម្លាំងឱ្យបានហ្មត់ចត់ ពង្រឹងវិន័យផ្ទៃក្នុង និងកម្ចាត់ឱ្យបានទាន់ពេលវេលានូវកម្លាំងអមិត្តទាំងឡាយ៕