(ភ្នំពេញ)៖ ក្នុងរយៈពេលថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស បានអំពាវនាវ និងបំផុសញុះញង់ឱ្យប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែលកំពុងមានសន្តិភាពពេញលេញ និងការអភិវឌ្ឍ។
ទីចាត់ការហិរញ្ញវត្ថុ អគ្គបញ្ញាការ នៃកងយោធពលខេមរភូមិន្ទ បញ្ជាក់អំពីជំហរដាច់ខាតដូចខាងក្រោម៖
*ទី១៖ ទីចាត់ការហិរញ្ញវត្ថុ អគ្គបញ្ញាការ គោរពយ៉ាងម៉ឺងម៉ាត់នូវបទបញ្ហារបស់ អគ្គមេបញ្ញាការ នៃកងយោធពលខេមរភូមិន្ទ ដោយឈរជាមជ្ឈមណ្ឌលសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ ជាកម្លាំងស្មោះ ត្រង់ដាច់ខាត និងជាឆ្អឹងខ្នងដ៏រឹងមាំបំផុតរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កើតចេញពីការបោះឆ្នោតដែល ប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់។
*ទី២៖ ទីចាត់ការហិរញ្ញវត្ថុ អគ្គបញ្ញាការ ប្តេជ្ញាការពារឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ ការញុះញង់ប៉ុនប៉ងបង្កចលាចល ផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើស ច្បាប់។
*ទី៣៖ ទីចាត់ការហិរញ្ញវត្ថុ អគ្គបញ្ញាការ អនុវត្តបទបញ្ញារបស់ថ្នាក់លើ កម្ទេចរាល់ឧបាយកល ញុះញង់ ក្នុងចេតនាបំផ្លាញជាតិ បំផ្លាញសន្តិភាព បង្កវិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណងផ្តួលរំលំរាជ រដ្ឋាភិបាលស្របច្បាប់ ទោះក្នុងរូបភាពណាក្តី និងកម្ចាត់ឱ្យបានទាន់ពេលវេលានូវកម្លាំងអមិត្តទាំងឡាយ៕