(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះ មានជំនួបទ្វេភាគីជាមួយលោក Shi Zhongjun អគ្គលេខាធិការនៃមជ្ឍមណ្ឌលអាស៊ាន-ចិន នៅទីក្រុង Changzhi ខេត្ត Shanxi នៃសាធារណរដ្ឋប្រជាមានិតចិន។
លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិន ជាពិសេសរវាងប្រទេសកម្ពុជា-ចិន ដោយផ្តោតលើក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែលបានរួមគ្នាបង្កើននូវសមិទ្ធផលជាច្រើននៅក្នុងវិស័យព័ត៌មាន អប់រំ វប្បធម៌ និងពាណិជ្ជកម្ម។
ភាគីទាំងពីរ បានប្តេជាបន្តកិច្ចសហការរួមគ្នាដើម្បីពង្រីកបន្ថែមនូវទំនាក់ទំនងក្នុងវិស័យព័ត៌មានរវាងកម្ពុជា-ចិន ឱ្យកាន់រឹងមាំ៕