(ភ្នំពេញ)៖ យោងតាមគេហទំព័រ របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៤លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួសធ្ងន់៤នាក់ និងរបួសស្រាល២នាក់។
គ្រោះថ្នាក់ទាំង៤លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ដសរុបចំនួន៦គ្រឿងរួមមាន ម៉ូតូចំនួន៤គ្រឿង រថយន្ដធុនតូចចំនួន២គ្រឿង ហើយមូលហេតុ ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន១លើក មិនគោរពសិទ្ធិ១លើក ស្រវឹង១លើក ងងុយដេក១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្តិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ចំនួន៨នាក់។
នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្រអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្ដដែលល្មើសសរុបទូទាំងប្រទេស មានចំនួន២,៤០៧គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៧៥៧គ្រឿង និងពិន័យសរុបចំនួន១,៦៥០គ្រឿង៕