(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២១ករណី ឃាត់ខ្លួនជនសង្ស័យ៥៩នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៥ករណី ឃាត់ខ្លួន៣៣នាក់
* ⁠ករណីជួញដូរ៥ករណី ឃាត់ខ្លួន៨នាក់
* ⁠ករណីប្រេីប្រាស់១ករណី ឃាត់ខ្លួន១៨នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៦៥៥៤ករណី ឃាត់ខ្លួន១៦២៨១នាក់ (ស្រី១២៩៦នាក់)៕