(ភ្នំពេញ)៖​ ប្រតិភូអនុសាខាកាកាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នៅល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដឹកនាំលោកស្រី អាន ផល្លា ប្រធានសមាគមន៍នារីខណ្ឌ អាជ្ញាធរសង្កាត់ ក្រុម ការងារយុវជន ស.ស.យ.កនិងអ.ម.ត រួមសហការនិងស ហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា ចំនួន៣វត្ត បានចុះសួរសុខទុក្ខនិងនាំយកជាគ្រឿងឧបភោគបរិ ភោគនិងថវិការមួយចំនួន ដែលជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ជាជនចាស់ជរាផ្ទុកមេរោគអេដស៍ ចំនួន៣៦គ្រួសារ ដើម្បីជួយរំលែកទុក្ខលំបាកនិងការខ្វះខាតផ្សេងៗ ដែលបានប្រព្រឹត្តទៅនៅក្នុងវត្តទួលសុវណ្ណារាម ហៅវត្តទួលសង្កែ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នាឱកាសនោះ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានថ្លែងថា ចំពោះគ្រឿងឧបភោគបរិភោគដែលក្រុម ការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវបាននាំយកមកចែកជូនបងប្អូនប្រជាពលរដ្ឋទាំង៣៦គ្រួសារនាពេលនេះ គឺជាអំណោយនិងទឹកចិត្តសប្បុរសធម៌ របស់សម្តេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់និងផ្ដាំផ្ញើសាកសួរពីសុខទុក បងប្អូនប្រជាពលរដ្ឋ តាមរយះអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជានិច្ច ដោយមិនប្រកាន់នូវនិន្នាការនយោបាយអ្វីឡើយ។

លោក ជា ពិសី បានថ្លែងថា អ្វីដែលសំខាន់នោះ សូម បងប្អូនប្រជាពលរដ្ឋកុំជឿតាមការញុះញុង ឃោសនានយោបាយ របស់ក្រុមមេខ្យល់អគតិបោកប្រាស់មួយចំនួន ដែលតែងតែឆ្លៀតឱកាសបង្កភាពអសន្តិសុខដល់សង្គមជាតិ និងមានបំណងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលរបស់យើង ។

លោកថ្លែង បន្តថា ប្រសិនបើបងប្អូនមានបញ្ហា ត្រូវរាយការជាបន្ទាន់មក ដល់អាជ្ញាធរភូមិសង្កាត់របស់យើងភ្លាមដើម្បីរិះរកដំណោះស្រាយហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ សូមបង ប្អូននាំគ្នាទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នាផង ព្រោះយើងជាពលរដ្ឋខ្មែរ និងត្រៀមបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ដល់អ្នកដែលយើងស្រលាញ់ពេញចិត្ត ដឹកនាំល្អត្រឹមត្រូវ និងធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វស្ស័យនិងមិនមានសង្គ្រាម ។

លោកអភិបាលបានថ្លែងទៀតថា អំណោយដែលអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ យកមកចែកជូនក្នុង១គ្រួសាររួមមាន៖អង្ករ៣០គីឡូក្រាម ម៊ី១កេស ត្រីខ១យួរស្មើ ១០កំប៉ុង ឃីត១មានក្រម៉ា១ សារុង១ ម៊ុង១ ភួយ១ ចាន ស្រាក់១ និងថវិការ៣ម៉ឺនរៀលផងដែរ ។

ជាមួយគ្នានោះដែរ លោកអភិបាលខណ្ឌបានបញ្ជាក់ផងដែរថា សហគមន៍មូល និធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា ចំនួន៣វត្តក្នុងភូមិ សាស្ត្រខណ្ឌឫស្សីកែវ បានចូលរួមចំណែកក្នុងការជួយសង្គ្រោះជាបុណ្យកោសល ដល់ជនងាយរងគ្រោះចាស់ជរាទាំង៣៦គ្រួសារ ដោយទី១-វត្តញាណរង្សីបានចូលរួមឧបត្ថមប ច្ច័យ៥ម៉ឺនរៀលក្នុង១គ្រួសារនិងទី២-វត្តទួលសុវណ្ណារាម ហៅវត្តទួលសង្កែបានឧបត្ថមជាសម្ភារប្រើប្រាស់ ១កញ្ចប់ធំនិងអង្ករ១០គីឡូក្រាមក្នុង១គ្រួសារ ទី៣-វត្តទួលសន្ដិវ័ន ហៅវត្តទួលអស់លោកអស់លោកបានឧបត្ថមក្នុង ១គ្រួសារ ១ម៉ឺនរៀលផងដែរ៕