(ក្រចេះ)៖ ព្រះវិមលរតនៈ ទេព ហត្ថា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសុគន្ធសីលសារ ព្រះមេគណខេត្តក្រចេះ បានដឹកនាំព្រះមន្ត្រីសង្ឃខេត្ត និមន្តនិងអញ្ជើញចែកទេយ្យទានជូនក្រុមគ្រួសារ ដែលកំពុងមានជីវភាពខ្វះខាតចំនួន១០គ្រួសារ នៅភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
កានាំយកទេយ្យទានចែកជូនដល់ប្រជាពលរដ្ឋខាងលើក៏មាន ការនិមន្តនិងអញ្ជើញចូលរួមពី ព្រះគ្រូអនុគណក្រុងក្រចេះ ព្រះចៅអធិការក្នុងក្រុងក្រចេះ និងព្រះចៅអធិការតាមបណ្តាវត្តផ្សេងទៀត និងមានការអញ្ជើញចូលរួមពីលោក ស៊ូ សែ ប្រធាន មន្ទីរធម្មការនិងសាសនាខេត្ត ក្រចេះ លោក ទឹម សូរិយា នាយករងរដ្ឋបាលក្រុងក្រចេះ លោកស្រី ខាន់ សុខលី ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមនិង អាជ្ញាធរមូលដ្ឋាននៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤។
ទេយ្យទានរបស់ព្រះសង្ឃគឺបានចែកជូនប្រជាពលរដ្ឋក្នុងមួយគ្រួសារទទួលបានថវិកាចំនួន១០ម៉ឺនរៀល អង្ក១បេ ទម្ងន់៥០គីឡូក្រាម មី២កេស ត្រីខ ទឹកបរិសុទ្ធ ភេសជ្ជៈ ទឹកត្រី ទឹកស៊ីអ៉ីវ ប៊ីចេង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតផងដែរ៕