(ខេត្តព្រៃវែង)៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក អភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការដាំកូនឈើ ចំនួន ១,០០០ដើម ក្រោមប្រធានបទ «មនុស្សម្នាក់ ដើមឈើមួយដើម» នៅបរិវេណវត្តពោធិរតនារាម(ហៅវត្តត្នោត) ស្ថិតក្នុងភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដែលមានការអញ្ជើញចូលរួមពី លោកសហរីតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ប្រធានសភាពាណិជ្ជកម្មខេត្ត ប្រធានសាខាគយ និងរដ្ឋាករខេត្ត ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត អភិបាលក្រុង ស្រុក ព្រះសង្ឃ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឃុំ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងទាំងបីស្រុក ក្រុមគ្រូពេទ្យ ក្រុមប្រឹក្សាឃុំកំពង់ឫស្សី មេឃុំ មេភូមិ អនុភូមិ និងជំនួយការភូមិ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស ស យ ក យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និងលោកតា លោកយាយ ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំកំពង់ឫស្សី សរុបប្រមាណចំនួន ៥៦៧អង្គ/រូប។
ដោយមានយកចិត្តទុកដាក់ពីសំណាក់រដ្ឋបាលខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និង ខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រៃវែង បានសហការជាមួយរដ្ឋបាលស្រុកពោធិ៍រៀង រៀបចំយុទ្ធនាការដាំដើមឈើ ចំនួន ១,០០០ដើម ក្នុងបរិវេណ វត្តពោធិរតនារាម (ហៅវត្តត្នោត) ស្ថិតនៅភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ដើម្បីចូលរួមអបអរសាទរទិវា រុក្ខទិវា ០៩ កក្កដា ពីព្រោះទិវានេះ ពិតជាមានអត្ថន័យដ៏ឧត្តុង្គឧត្តម និងឧត្តមប្រយោជន៍ដ៏ ជ្រាលជ្រៅចំពោះប្រទេសជាតិ បានឆ្លុះបញ្ចាំងពីភាពរឹងមាំនៃការកសាង គ្រឹះសេដ្ឋកិច្ចជាតិ ក្រោមកិច្ចរួបរួមជាធ្លុង មួយបង្ហាញពីសក្ខីកម្ម នៃសាមគ្គីភាពរវាងប្រជារាស្ត្រនិងមន្ត្រីរាជការទូទាំងប្រទេសក្នុងការជម្រុញលើកទឹកចិត្ត ចូលរួមចលនាដាំដើមឈើដើម្បីផ្តល់ជាសារ ប្រយោជន៍ធនធានទ្រទ្រង់វិស័យកសិកម្មបង្កើនសុខុមាលភាពគ្រួសារ និងជីវភាពសង្គម ព្រមទាំងកិច្ចគាំពារបរិស្ថាន ស្របតាមព្រះរាជ តម្រិះ ដ៏ខ្ពង់ខ្ពស់នៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ថា ព្រៃឈើគឺជាសរសៃឈាម ក្នុងវិស័យកសិកម្មជាតិ ជាអាយុជីវិតប្រជាកសិករនិងជាខឿននៃសេដ្ឋកិច្ចជាតិ ដូច្នេះយើងត្រូវតែរូបរួមគ្នា ថែរក្សាការពារព្រៃឈើ និងដាំដើមឈើឲ្យបានគ្រប់ៗ គ្នា - និងចូលរួម ក្នុងការអភិវឌ្ឍវិស័យកសិកម្ម សំដៅធានាសន្តិសុខ ស្បៀង លើកកម្ពស់ជីវភាពប្រជាកសិករ កាត់បន្ថយភាពក្រីក្រ ។ ទន្ទឹមនេះដែរការយកចិត្ត ទុកដាក់គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វ ព្រៃដើម្បីធានានិរន្តរភាព បរិស្ថាន និងសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរ ដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នាឱកាសពីធីនេះដែរ រដ្ឋបាលខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រៃវែង បានផ្តល់កូនឈើចម្រុះប្រភេទសរុប ២១០០ដើម និងបានដាំចំនួន ១,០០០ដើម នៅក្នុងបរិវេនវត្តត្នោត ក្នុងឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង និងកូនឈើ នៅសល់ចំនួន ១,១០០ដើម សម្រាប់វត្តចាត់ចែងដាំបន្ត (ប្រភេទឈើ រួមមាន៖ ធ្នង់ បេង គគីរ នាងនួន ឈើទាល ឈើខ្មៅ និងពពេល) ៕