(កៃរ៉ូ)៖ យោងតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនាយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ នៅក្នុងគ្រោះថ្នាក់លិចទូក ដឹកក្រុមជនអន្តោប្រវេសន៍ នៅជិតតំបន់ឈូងសមុទ្រភាគខាងជើង ប្រទេសអេហ្ស៊ីប បានកើនឡើងដល់១១២នាក់ហើយ។ នេះបើតាមសម្តីអ្នកនាំពាក្យ ក្រសួងសុខាភិបាលអេហ្ស៊ីប លោក Khaled Megahed បានបញ្ជាក់ឲ្យដឹងនៅថ្ងៃសុក្រនេះ។
សូមជម្រាបថា ទូកដឹកជនជនអន្តោប្រវេសន៍នេះ បានក្រឡាប់លិច កាលពីថ្ងៃទី២២ កញ្ញាម្សិលមិញ នៅឈូងសមុទ្រ នៃតំបន់ Beheira ប្រទេសអេហ្ស៊ីប ដោយដឹកជនភៀសខ្លួន ៦០០នាក់ និង មានគោលបំណងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីតាលី៕