(ភ្នំពេញ)៖ ខណៈពេលនេះក្រុមការងាររបស់បណ្ដាញព័ត៌មាន Fresh News កំពុងតែចុះទៅយកព័ត៌មានផ្ទាល់ ជាក់ស្ដែងពីទិដ្ឋភាពរស់នៅជាក់ស្ដែង និងការអភិវឌ្ឍផ្សេងៗរបស់ខេត្តទាំង៤របស់កម្ពុជា ដែលស្ថិតនៅក្នុងគម្រោងកិច្ចសហប្រតិបត្តិការ CLV។

បើតាមសេចក្ដីរាយការណ៍ពីក្រុមការងារព័ត៌មានដែលចុះទៅដល់ខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងថា នៅច្រកព្រំដែនត្រពាំងស្រែ ដែលជាច្រកចេញចូលរវាងខេត្តក្រចេះជាមួយប្រទេសវៀតណាម រាល់ការចេញចូលទាំងឡាយសុទ្ធតែត្រូវបំពេញបែបបទទាំងអស់ ដោយគ្មានជនណាម្នាក់ អាចចេញចូលដោយសេរីខុសច្បាប់រវាងប្រទេសទាំង២ឡើយ។ សម្រាប់ព័ត៌មានយើងបន្ថែមទៀត នឹងមានការផ្សាយជូនជាបន្តបន្ទាប់ ជាពេលឆាប់ខាងមុខនេះ។

សូមបញ្ជាក់ថា ខេត្តទាំង៤របស់កម្ពុជា ដែលស្ថិតនៅក្នុងកិច្ចសហប្រត្តិបត្តិការ CLV មានដូចជា ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគិរី និងមណ្ឌលគិរី ខណៈដែលប្រទេសឡាវមានខេត្តចំនួន៤ និងប្រទេសវៀតណាមមានខេត្តចំនួន៥ ស្ថិតនៅក្នុងគម្រោង CLV នេះជាមួយគ្នា ហើយកិច្ចសហប្រត្តិបត្តិការ CLVនេះ គឺដើម្បីអភិវឌ្ឍន៍ខេត្តជាប់ព្រំដែនទាំ៤ ដែលជាប់ព្រំដែនប្រទេសទាំង៣៕