(តូក្យូ)៖ គ្រោះរញ្ជួយដីដ៏ខ្លំាងមួយមានកម្លំាង៦,៥ រិចទ័រ ដែលបានវាយប្រហារមកលើភាគខាងត្បូង ទីក្រុងតូក្យូ នៅព្រឹក ថ្ងៃសុក្រនេះ មិនបានបណ្តាលឲ្យមានការខូតខាតឬជនរងគ្រោះអ្វីនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News នៅមុននេះបន្តិច នាយប់ថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦។
យោងតាម USGS គ្រោះរញ្ជួយដីនេះ មានចំណុចរញ្ជួយស្ថិតនៅចម្ងាយប្រមាណ២៣២ គីឡូម៉ែត្រពីភាគខាងត្បូង ទីក្រុងតូក្យូនៃប្រទេសជប៉ុន ហើយមានជម្រៅរញ្ជួយ១០គីឡូម៉ែត្រទៅក្នុងដី ក៏ប៉ុន្តែមិនមានការប្រកាសសញ្ញាអាសន្នពីរលក យក្សស៊ូណាមិ នោះទេ រីឯទីភ្នាក់ងារឧតុនិយមជប៉ុនបានបញ្ជាក់ថា អាចមានការប្រែប្រួលនូវកម្រិតនីវ៉ូទឹកសមុទ្របន្តិចបន្តួច ហើយការរញ្ជួយដីនេះមិនបានធ្វើឲ្យ មានការស្លាប់បាត់បង់ឬរងរបួស ក៏ដូចជាការខូចខាតអ្វីដល់ប្រទេសជប៉ុនឡើយ៕