(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានវាគ្មិនល្បីៗ ៦អង្គ/នាក់ នឹងដេញដោលគ្នា ក្នុងវេទិកា សាសនាសន្តិភាពផ្លូវចិត្ត នៅសណ្ឋាគារ ហៃយ៉ាត់ (HYATT REGENCY PHMOM PENH) នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០២៤នេះ ដើម្បីចូលរួមលើកស្ទួយការអប់រំផ្លូវចិត្តរបស់មនុស្សទូទៅ តាមរយៈព្រះពុទ្ធោវាទ ដែលជាមាគ៌ាដ៏សំខាន់របស់ព្រះពុទ្ធសាសនា។

វេទិកានេះ នឹងមានការសួរ-ឆ្លើយ រវាងវាគ្មិន និងអ្នកចូលរួមប្រមាណជាង ៥០០នាក់ មកពីបណ្តាអង្គការ សមាគមនានា ដូចជា ពុទ្ធិកសមាគមកម្ពុជរដ្ឋ ក្រុមហ៊ុនលីលី សភាមុខរបរ CPMEX សមាគមសហគ្រិនស្ត្រីកម្ពុជា CWEA សមាជិក សមាជិក មកពីសមាគមឧកញ៉ាកម្ពុជា និងភ្ញៀវជាតិ-អន្តរជាតិមួយចំនួនទៀត។

វេទិកានេះផងដែរ ក៏ជាវេទិកាដ៏មានសារៈសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប ពិសេសអ្នកវិនយោគ និងសហគ្រិន ដែលជាការរៀបចំលើកដំបូងរបស់ពុទ្ធិកសមាគមកម្ពុជរដ្ឋ ក្នុងអាណត្តិទី៧នេះ ដោយសហការជាមួយ ក្រុមហ៊ុនលីលី ។

វាគ្មិនល្បីៗ ដែលត្រូវចូលរួមឆ្លើយសំណួរ ក្នុងវេទិកា រួមមាន៖

* ១៖ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសមាជិកអធិបតីកិត្តិយស ពុទ្ធិកសមាគមកម្ពុជរដ្ឋ
* ២៖ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ
* ៣៖ ព្រះមេធានុរ័ក្ខ បណ្ឌិត គូ សុភាព ឧត្តមទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ
* ៤៖ លោកស្រី ឧកញ៉ា មហាឧបាសិកា កែវ មុំ ប្រធានសភាពមុខបរ CPMEX
* ៥៖ លោកគ្រូ នឹម ឈុន្នី ប្រធានក្រុមហ៊ុន វិបស្យា
* ៦៖ សម្របសម្រួល ដោយលោកបណ្ឌិត ឈួរ សុបញ្ញា សមាជិកគណៈអចិន្រ្តៃយ៍ពុទ្ធិកសមាគមកម្ពុជរដ្ឋ។

សូមជម្រាបថា វេទិកានេះនឹងប្រព្រឹត្តទៅក្រោមព្រះអធិបតីភាព សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះសមាជិកអធិបតីកិត្តិយស ពុទ្ធិកសមាគមកម្ពុជរដ្ឋ។

វេទិកានេះដែរ ផ្តោតសំខាន់ទៅលើការសួរឆ្លើយ អំពី៖

* អប់រំសុខភាពផ្លូវចិត្ត តាមរយៈសាសនា
* អំពីតួនាទី សាសនា ក្នុងបរិបទសង្គម ឌីជីថល
* អាជីវកម្ម វិនិយោគ និងការបដិបត្តិ ក្នុងសាសនា
* កាតព្វកិច្ច ជាពុទ្ធសាសនិកជនក្នុងសម័យទំនើប
* សម្មាអាជីវោ និងសេដ្ឋកិច្ចជីវិតរស់នៅក្នុងសម័យទំនើប។

ព័ត៌មានសម្រាប់ការចុះឈ្មោះចូលរួមសូមទំនាក់ទំនង លេខាធិការដ្ឋាន ពុទ្ធិកសមាគមកម្ពុជរដ្ឋ ទូរសព្ទលេខ៖ 012594775/ 099269289 / 012844921៕