(សៀមរាប)៖ លោក សម ប៊ុនថុន ប្រធានសាលាឧទ្ធរណ៍បាត់ដំបង និងលោកបណ្ឌិត នួន សាន អគ្គព្រះរាជអាជ្ញា មហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រមន្រ្តីនគរបាលយុត្តិធម៌ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ក្នុងពិធីនេះ ប្រតិភូអមដំណើរ នៃសាលាឧទ្ធរណ៍បាត់ដំបង, ប្រតិភូនៃសាលាដំបូងខេត្តសៀមរាប អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត, លោក-លោកស្រីស្នងការរង លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ និងមន្រ្តីនគរបាលយុត្តិធម៌ចំនួន៧៦រូប៕