(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៣ករណី ឃាត់ខ្លួនជនសង្ស័យ៩១នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៩ករណី ឃាត់ខ្លួន៥១នាក់
* ករណីប្រើប្រាស់១១ករណី ឃាត់ខ្លួន២៥នាក់
* ករណីជួញដូរ៣ករណី ឃាត់ខ្លួន១៥នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៦៥៣៣ករណី ឃាត់ខ្លួន១៦២២២នាក់ (ស្រី១២៨៨នាក់)៕