(ភ្នំពេញ)៖ ផលិតផលសម្លៀកបំពាក់ ដ៏ល្បីរបស់ប្រទេស ព័រទុយហ្គាល់ ម៉ាក«Mo» បានបង្ហាញវត្តមានលើកដំបូង នៅក្នុងប្រទេសកម្ពុជាហើយ ដែលបាននាំចូលដោយក្រុមហ៊ុន Sovereign Reteil Group ដែលជាក្រុមហ៊ុន ហ្វេសហ្សិន ដ៏ធំជាងគេនៅកម្ពុជា។ ក្រុមហ៊ុន Sovereign Reteil Group តែងតែនាំចូលនូវម៉ាក សម្លៀកបំពាក់ល្បីៗ កាបូប និងស្បែកជើងលំដាប់អន្តរជាតិ មកកាន់ប្រទេសកម្ពុជា ដោយទទួលបានការគាំទ្រពីអតិថិជន ជាយូរឆ្នាំមកហើយ។
ក្រុមហ៊ុន Sovereign Reteil Group បានបើកសម្ពោធហាងលក់ផលិតផលសម្លៀកបំពាក់ «Mo» នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅផ្សារទំនើប Aeon Mall ជាមួយនឹងការចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់។
លោក លី ស៊ូដែន នាយកក្រុមហ៊ុន Sovereign Reteil Group បានថ្លែងបញ្ជាក់ថា វត្តមានរបស់សាខាម៉ាកថ្មីមួយនេះ គឺចំពេលដែលទីផ្សារសម្លៀកបំពាក់នៅកម្ពុជា កំពុងមានភាពរីកលូតលាស់ ឥតឈប់ឈរ ហើយនឹងមានការគាំទ្រ យ៉ាងច្រើន ពីសំណាក់អតិថិជនទាំងឡាយ។ ម្យ៉ាងទៀត វាបានជួយឲ្យទីផ្សារ ឧស្សាហកម្មសម្លៀកបំពាក់ នៅកម្ពុជា ឈានទៅរកកម្រិតមួយទៀត ដូចបណ្ដាប្រទេសក្នុងតំបន់ ដែលសបញ្ជាក់ពីភាពរីកចម្រើន នៃសេដ្ឋកិច្ចកម្ពុជា។
លោកបានបន្តថា ក្រោមការចូលរួមសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ រវាងក្រុមហ៊ុន Sovereign នៃកម្ពុជា និងក្រុមហ៊ុន Sonae នៃប្រទេសព័រទុយហ្គាល់ នេះគឺជាការនាំចូលលើកដំបូងបំផុត នៃម៉ាករបស់ប្រទេសព័រទុយហ្គាល់ មកកាន់ប្រទេសកម្ពុជាយើង ហើយក្រុមហ៊ុនទាំងពីរ ក៏សង្ឃឹមយ៉ាងមុតមាំថា ជាមួយនឹងផលិតផល ដែលមានគុណភាពល្អ គួបផ្សំនឹងតម្លៃទាប «Mo» នឹងក្លាយជាម៉ាក សម្លៀកបំពាក់ដ៏ស័ក្តិសម សម្រាប់ជួយឲ្យប្រជាជនខ្មែរយើង រឹតតែមានភាពស៊ីវិល័យ និងទាន់សម័យជាងនេះ មួយកម្រិតទៀត។
សូមបញ្ជាក់ថា ក្រុមហ៊ុន សូវើរីន រីថល គ្រុប (Sovereign Reteil Group) ក៏នៅតែមានគម្រោងនាំយក នូវម៉ាកសម្លៀកបំពាក់ ល្បីៗលំដាប់អន្តរជាតិ ជាច្រើនផ្សេងទៀត ចូលមកក្នុងទីផ្សារកម្ពុជា នាពេលខាងមុខបន្ថែមទៀត ដើម្បីឲ្យទីផ្សារមួយនេះ កាន់តែរីកចម្រើន និងជួយឲ្យអ្នកប្រើប្រាស់ទាំងអស់ មានជម្រើសកាន់តែច្រើន ទាំងគុណភាព និងតម្លៃ។
«Mo» ជាម៉ាកសម្លៀកបំពាក់របស់ប្រទេស ព័រទុយហ្គាល់ ដែលទទួលបានការគាំទ្រ ពីសំណាក់បុរសនារី យុវវ័យ និងកុមារ នៅទូទាំងប្រទេស ព័រទុយហ្គាល់ អស់រយៈពេល២៥ឆ្នាំមកហើយ ដោយសារតែម៉ូដសម្លៀកបំពាក់នេះ មានលក្ខណៈសាមញ្ញ ហើយជាពិសេសនោះ គឺមានតម្លៃសមរម្យ សម្រាប់អ្នកប្រើប្រាស់ទូទៅ។ បច្ចុប្បន្ន «Mo» មានហាងចំនួន១០៨ សាខា នៅទូទាំងប្រទេសព័រទុយហ្គាល់ និងចាប់ផ្ដើមឈានចូលទីផ្សារអន្តរជាតិ ក្នុងឆ្នាំ២០១៣ ហើយឥឡូវនេះ «Mo» មានវត្តមាននៅក្នុង ប្រទេសផ្សេងៗគ្នា ដូចជា ប្រទេសប៊ុលហ្គារី, សាធារណរដ្ឋឆេក, ប្រទេសសាយប្រឹស, ប្រទេសម៉ូសំប៊ិក, ស្លូវ៉ាគី, អារ៉ាប់ប៊ីសាអូឌីត, អេស្ប៉ាញ, រ៉ូម៉ានី និងប្រទេសកម្ពុជា ដែលជាទីផ្សារដំបូងបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ផងដែរ៕