(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារចុះជួយឃុំ ជាខ្លាង និងឃុំគោកគង់កើត រួមជាមួយសហការី បាននាំយកនូវអំណោយរបស់ លោក នេត សាវឿន និងភរិយា មានជាថវិកា និង សំភារៈ បរិក្ខារ ប្រគេនព្រះសង្ឃចំនួន ០៦វត្ត ក្នុងនោះ មាន០២ វត្ត នៅឃុំគោកគង់ កើត ស្រុកកញ្រ្ជច និង ០២ វត្តទៀតនៅឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦។
សំភារៈបរិក្ខារ និងអំណោយមួយចំនួន ត្រូវចែកនៅពេលនោះរួមមាន សាដក ៤៤,បច្ច័យដាក់សាដក-បច្ច័យកសាងវត្ត ,ថវិកាជូនយាយជី-តាជី ,ជូនតាអាចារ្យ,ជូនប្រជាពលរដ្ឋ,ទឹកក្រូច ៦០កេស, ទឹកសុទ្ធ ៦០កេស, អង្ករ ១២បាវ, ទឹកដោះគោខាប់, ០៦កេស, មីម៉ាម៉ា១៨កេស, ទឹកត្រី ១២យូរ, ទឹកស៊ីអីវ ១២យូរ, ចានគ្រប់ប្រភេទ ០៦កេស,ត្រីខកំប៉ុង ០៦កេស ។
ក្រៅពីនោះ លោក ចាន់ វ៉ាន់ធឿន និងសហការី បានអញ្ជើញចុះត្រួតពិនិត្យការជួសជុលសាលាមតេយ្យ និងបានចុះសាកសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ ជាខ្លាង ដែលមានជំងឺជាទំងន់ ដោយបានឧបត្ថម្ភ ជូនទឹកដោះគោឆៅ ០៣ឡូ,ប៊ីចេង ០១គីឡូក្រាម និងថវិកា ៤០ម៉ឺនផងដែរ៕