(បាត់ដំបង)៖ អ្នកឧកញ៉ា សៀង ណាំ សមាជិករដ្ឋសភា បានឧបត្ថម្ភអង្ករមួយចំនួន និងថវិកាចំនួន២២លានរៀលដល់គ្រួសារអ្នកជិតខាងដែលមានការខ្វះខាត ក្នុងពេលអ្នកឧកញ៉ានិងក្រុមគ្រួសារទៅលេងស្រុកកំណើតនៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង នារសៀលថ្ងៃ៩ ខែសីហា ឆ្នាំ២០២៤នេះ។
អ្នកឧកញ៉ា សៀង ណាំ ថែមទាំងបានផ្ដាំផ្ញើដល់គ្រួសារអ្នកជិតខាងនោះឱ្យយកចិត្តទុកដាក់លើការថែទាំសុខភាព អនាម័យក្នុងការរស់នៅ ហើយប្រើប្រាស់ថវិកាទាំងនេះទៅតាមតម្រូវការជាក់ស្ដែងក្នុងជីវភាព។
គ្រួសារអ្នកជិតខាងបានថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា សៀង ណាំ និងក្រុមគ្រួសារ ដែលមានចិត្តសប្បុរសជួយឧបត្ថម្ភស្បៀងអាហារ និងថវិកាដល់គ្រួសារពួកគាត់៕