(ត្បូងឃ្មុំ)៖ លោក កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកស្រីបានប្រគល់ម៉ូតូ Honda Dream ឆ្នាំ2016 ចំនួនមួយគ្រឿងដល់ប្អូនស្រី អុូស្មាន រ៉សុីណា រៀននៅវិទ្យាល័យ ហ៊ុន សែន ពញាក្រែក​ ដែលប្រឡងជាប់ទទួលបាននិទ្ទេស A នាសម័យប្រលង  ទុតិយភូមិ​(Bac.II) ឆ្នាំ២០១៦​  ស្ថិតនៅឃុំពពេល​ ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ​។

ពិធីប្រគល់ម៉ូតូជារង្វាន់លើកទឹកចិត្តដល់សិស្សប្រជាប់និទ្ទេសaនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅផ្ទះរបស់ប្អូនស្រីតែម្ដងដោយមានការចូលរួមពីគ្រូ សិស្សរួមថ្នាក់ និង​អ្នកជិតខាងជាច្រើនរូបទៀត។

ថ្លែងនៅក្នុងពិធីនោះ លោកតំណាងរាស្ត្រកែវ ពិសិដ្ឋ បានស្នើសុំអោយប្អូនស្រីបន្តខិតខំរៀនសូត្រនៅកំរិតមហាវិទ្យាល័យអោយបានពូកែជាងនេះថែមទៀត ហើយក៏សំណូមពរអោយ​សិស្សានុសិស្សផ្សេង​ៗទៀតខិតខំរៀនសូត្រ ហើយជៀសអោយផុតពីល្បែងអបាយមុខផ្សេងៗ ជាពិសេសគ្រឿងញៀនតែម្ដង៕