(បាត់ដំបង)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រតិភូអមដំណើរ បានដឹកនាំក្រុមគ្រូពេទ្យសប្បុរសធម៌ ប៉ាយសួយឡាវយិនកម្ពុជា ដើម្បីចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋជិត ១០,០០០នាក់ ដោយឥតគិតថ្លៃ នៅតាមស្រុកគោលដៅចំនួន៥ស្រុក នៃខេត្តបាត់ដំបង។

ពិធីបើកនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ នៅភូមិជំនីកឃុំអន្លងវិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយការអញ្ជើញចូលរួមពីលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំមន្រ្តីរាជការ អាជ្ញាធរ ស្រុក ឃុំ និងប្រជាពលរដ្ឋចូលរួមជាច្រើននាក់ទៀតចូលរួមផងដែរ។

អភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា សកម្មភាពនេះធ្វើឡើងចាប់ពីថ្ងៃទី០៩ដល់ថ្ងៃទី១៣ខែសីហាឆ្នាំ ២០២៤ នៅតាមស្រុកគោលដៅចំនួន៥ គឺ៖

*ស្រុកសង្កែជាង២ពាន់នាក់
*ស្រុករុក្ខគីរីជាង២ពាន់នាក់
*ស្រុកឯកភ្នំជាង២ពាន់នាក់
*ស្រុកបវេលជាង២ពាន់នាក់
*ស្រុកមោងឬស្សីជាង១ពាន់នាក់៕