Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបញ្ជាការកងពលលេខ៧០ សូត្រមន្ដ រាប់បាត បង្សុកូល ដើម្បីឧទ្ទិសកុសល យុទ្ធជនពាលី២៥៨នាក់ ដែលពលីជីវិត

23-09-2016 17:39

(ភ្នំពេញ)៖ នៅទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៧០ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ដែលត្រូវនឹងបិណ្ឌទី៧ បានប្រារព្ធពិធីនិមន្ដព្រះសង្ឃ២១អង្គ សូត្រមន្ដ រាប់បាត បង្សុកូល ដើម្បីឧទ្ទិសកុសល ជូនដល់បុព្វការីជន យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ចំនួន២៥៨នាក់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិរហូតមក នៅក្នុងទីបញ្ជាការដ្ឋានកងពលតូចលេខ៧០​។

បើតាម Facebook ផ្លូវការរបស់ កងពលតូចថ្មើជើងលេខ៧០ បានបញ្ជាក់ថា ពិធីនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលលេខ៧០ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារសាច់ញាតិ ទាំងអស់ផងដែរ។  

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានលើកឡើងថា ជារៀងរាល់ឆ្នាំកងពលតូចថ្មើរជើងលេខ៧០ តែងតែបានប្រារព្ធពិធី រាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសកុសល ជូនដល់បុព្វការីជន យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិរហូតមក នៅក្នុងទីបញ្ជាការដ្ឋានកងពលតូចលេខ៧០ ដើម្បីឧទ្ទិស កុសលដល់ពួកគាត់ឱ្យបានគ្រប់ៗគ្នា​៕