(កណ្ដាល)៖ សាលាបឋមសិក្សាជ័យឧត្តម ភូមិជ័យឧត្តមឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្តាល១ខ្នង កំពស់២ជាន់ មានចំនួន១៦ បន្ទប់បណ្តោយ៧៣ម៉ែត្រ និងទទឹង១០ម៉ែត្រ ផ្តេីមសាងសង់ដោយព្រះវិជ័យសីលមុនីកាន់ សំអុល ព្រះចៅអធិការវត្តជ័យឧត្តម ពុទ្ធបរិស័ទ ចំណុះជើងវត្ត មាតាបិតាសិស្សព្រមទាំងលោកគ្រូអ្នកគ្រូ ក្នុងនោះលោក អ៊ូឈាង ប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយបានចូលរួម ចំនួន៥០០០ដុល្លារ លោកឡូវសុខសានអភិបាលនៃគណ:អភិបាលស្រុកកៀនស្វាយចំនួន៥.០០០ដុល្លារ។
អគារសាលាបឋមសិក្សានេះ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ម្សិលមិញ ដោយមានការចូលរួមពីសំណាក់លោកសួន រិនឌី អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ, លោក អ៊ូ ឈាង ប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយ និងលោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ
នាឱកាសនេះ លោក ឡូវ សុខសាន បានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងពាំនាំនូវក្ដីនឹករលឹកដ៏ជ្រាលជ្រៅបំផុតពីសំណាក់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល ជូនចំពោះអាជ្ញាធរ និងកងកម្លាំង មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សព្រមទាំងសប្បុរសជនទាំងអស់។ លោកតែងតែគិតគូពីសុខទុក្ខ ការលំបាក ជីវភាពរស់នៅប្រចាំថ្ងៃ ការអប់រំ ការអភិវឌ្ឍន៍ និងតែងតែនៅជាប់ជាមួយប្រជាជន មន្ត្រីរាជការគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។
លោកអភិបាលស្រុក បានបន្តថា ក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាមេដឹកនាំវ័យក្មេងប្រកបដោយថាមពលមាន ទេពកោសល្យ និងបន្តនាំមកឱ្យប្រទេសជាតិនូវការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ មានស្ថិរភាព មានសន្តិភាព ពិតប្រាកដ និងធ្វើឱ្យប្រជាពលរដ្ឋមានភាពសុខសាន្ត មានជីវភាពរស់នៅសមរម្យ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន វត្តអារាម មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព។ល៕