(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Xu Hui អគ្គនាយករងក្រុមហ៊ុន Chery Holding Group Co., Ltd. ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
សូមបញ្ជាក់ថា ក្រុមហ៊ុន Chery Holding Group ជាក្រុមហ៊ុនយក្សក្នុងវិស័យឧស្សាហកម្មផលិតរថយន្ត ដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់របស់ប្រទេសចិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧។
ក្រុមហ៊ុនបានចាប់អារម្មណ៍វិនិយោគលើវិស័យមួយចំនួននៅកម្ពុជា ពិសេសវិស័យឧស្សាហកម្មយានយន្ត និងគ្រឿងបន្លាស់ ដែលនឹងចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច បង្កើតឱកាសការងារ និងផ្តល់ជំនាញដល់យុវជនកម្ពុជាជាច្រើនកន្លែង៕