(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបប្រជុំជាមួយថ្នាក់ដឹកនាំធនាគារធំៗចំនួន៨នៅកម្ពុជា ជាកិច្ចសម្តែងការគួរសម ក៏ដូចជាពិភាក្សាលើកិច្ចការមួយចំនួន។
ក្នុងឱកាសនៃជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញជាអធិបតីពិធី ផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារទាំង៨នេះផងដែរ។
ថ្នាក់ដឹកនាំធនាគារទាំង៨ ដែលបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតីនាព្រឹកថ្ងៃនេះរួមមាន៖ ១) ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC Bank Plc), ២) ធនាគារ អ៊ូរី (ខេមបូឌា) ម.ក (Woori Bank Cambodia រឺ WBC, ៣) ធនាគារប្រៃណីយ៍កម្ពុជាម.ក, ៤) ធនាគារកាណាឌីយ៉ា (Canadia Bank) ៥) ធនាគារ អេស៊ីលីដា (ACLEDA Bank) ៦) ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) ៧) ធនាគារ វឹង (ខេមបូឌា) ម.ក (Wing Bank) និង ៨) ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក (SBI LY HOUR PLC)៕