(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្នុងឆ្នាំ២០២៤នេះ ក្រសួងអភិវឌ្ឍន៍ជនបទបានរៀបចំប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចលើកទី៣០ និងលើកទី២០ នៅកម្ពុជា នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានបាល់ទាត់ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមប្រធានបទ «ការការពារសិទ្ធិរស់នៅ និងប្រាស្រ័យទាក់ទងតាមបែបប្រពៃណីជនជាតិដើមភាគតិចដោយស្ម័គ្រចិត្ត»

ទិវានេះប្រារព្ធក្រោមអធិបតីភាពលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធថ្នាក់ដឹកនាំខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត អង្គការមិនមែនរដ្ឋាភិបាល តំណាងកាកបាទក្រហមកម្ពុជា តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន កាយឫទ្ធិកម្ពុជា ប្រជាពលរដ្ឋ និងបងប្អូនជនជាតិដើមភាគតិច សរុបប្រមាណ៨៥០នាក់៕

ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ៖