(ភ្នំពេញ)៖ ក្រុមហ៊ុន ដឹយូណាយធីត ណូលីជ (The United Knowledge Company Ltd) និងក្រុមហ៊ុន អកស្វឺត យូនីវើស៊ីធីប្រេស (Oxford University Press) ដែលជា គ្រឹះស្ថានបោះពុម្ពសិក្សាធិការ សៀវភៅ និងសម្ភារៈសិក្សាភាសាអង់គ្លេសដ៏ល្បីឈ្មោះ លើពិភពលោក នៅថ្ងៃទី២៣កញ្ញានេះ បានសហការរៀបចំទិវា អកស្វឺតដេរ លើកទី២ (Oxford day) នៅមជ្ឈមណ្ឌលសហប្រត្តិបត្តការ កម្ពុជា-កូរ៉េ ហៅកាត់ថា(CKCC)។
លោក ម៉េង ហៀង អគ្គនាយកក្រុមហ៊ុន The United Knowledge Company Ltd បានបញ្ជាក់ថា «ក្នុងសិក្ខាកាមនេះ មានការចូលរួម ពីរគណៈគ្រប់គ្រងសាលា បុគ្គលិករដ្ឋបាល គ្រូបង្គោល ដែលមកពីសាលាភាសាអង់គ្លេស អង្គការទូទាំងប្រទេស។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ចូលរួមអភិវឌ្ឍន៍ជំនាញ នៃការបង្រៀនភាសាអង់គ្លេសតាម រយៈការចែករំលែកបទពិសោធន៍ និងវិធីសាស្ត្រ បង្រៀនល្អៗ ក៏ដូចជាការណែនាំនូវ សៀវភៅ និងសំភារៈសិក្សាភាសាអង់គ្លេស ដល់ស្ថាប័នអប់រំ និង លោកគ្រូអ្នកគ្រូផងដែរ»។
លោកបន្តថា «ក្រុមហ៊ុនដឹ យូណាយធីត ណូលីជ ដែលជាក្រុមហ៊ុនតំណាង ចែកចាយផ្តាច់មុខរបស់ ក្រុមហ៊ុន Oxford University Press នៅក្នុងប្រទេសកម្ពុជា តែងតែគាំទ្រការរៀបចំ ក្នុងការរៀបចំ ការបណ្តុះបណ្តាលដែលមានការចូលរួម ពីអ្នកជំនាញរបស់ខ្លួន និងណែនាំ ដល់ពួកគាត់ឲ្យជ្រើសរើស នូវសៀវភៅសិក្សា ដែលសមស្របសំរាប់ការសិក្សា របស់កូនខ្មែ!»។
សូមបញ្ជាក់ថា ក្រុមហ៊ុនដឹ យូណាយធីត ណូលីជ ជាក្រុមហ៊ុនចែកចាយសៀវភៅ ភាសារអង់គ្លេស ដែលបង្កើតឡើង ចាប់ពីឆ្នាំ២០០៤។ ក្រោមការគ្រប់គ្រងរបស់លោក ម៉េង ហៀង ដែលជាអភិបាលក្រុមហ៊ុន។ ដឹ យូណាយធីត ណូលីជ មិនត្រឹមតែលក់និងចែកចាយសៀវភៅ សិក្សាភាសាអង់គ្លេសប៉ុណ្ណោះទេ ថែមទាំងបានចូលរួមគាំទ្រការអភិវឌ្ឍន៏ សមត្ថភាពបង្រៀនរបស់ លោកគ្រូ-អ្នកគ្រូ និងគាំទ្ររាល់ គំនិតផ្តួមផ្តើម ដែលឈានដល់ការ លុបបំបាត់សៀវភៅថតចំលង ក៏ដូចជា ពង្រឹងនូវការគោរពច្បាប់ កម្មសិទ្ធិបញ្ញានៅក្នុង ប្រទេសកម្ពុជា។
ចំណែកក្រុមហ៊ុន អកស្វឺត យូនីវើស៊ីធី ប្រេស គឺជាគ្រឹះស្ថានបោះពុម្ភ សិក្សាធិការដ៏ល្បី ឈ្មោះដែលមានវត្តមានទូទាំងពិភពលោក និងជានាយកដ្ឋានដែលស្ថិតនៅ ក្រោម សកលវិទ្យាល័យអកស្វឺត (Oxford)។ការបោះពុម្ភផ្សាយទូទាំងពិភពលោកមានទិសដៅ ពង្រីកបេសកម្មរបស់សកលវិទ្យាល័យលើផ្នែក អាហារូបករណ៍ការស្រាវជ្រាវនិងអប់រំ។
សកលវិទ្យាល័យ Oxford បានបោះពុម្ភចាប់ពីសតវត្សទី១៥ រីឯ Oxford University Press រក្សារព្រឹត្តិបត្តិបោះពុម្ភ ចាប់ពីសតវត្សទី ១៧មកដល់បច្ចុប្បន្ន។ សព្វថ្ងៃក្រុមហ៊ុន មានការិយាល័យជាង៥០កន្លែង ទូទាំងពិភពលោក។ Oxford University Press ស្ថិតនៅក្នុង ចំណោមគ្រឹះស្ថាន បោះពុម្ភសិក្សាធិការឈានមុខ ផ្នែកសៀវភៅនិង សំភារៈសិក្សាភាសាអង់គ្លេស ដែលក្នុងនោះរួមមានសៀវភៅ អក្សរសាស្ត្រ និងទ្រឹស្តីគរុកុស្យ ផងដែរ៕