(ភ្នំពេញ)៖ នៅរយៈពេល៧ខែ ដើមឆ្នាំ២០២៤នេះ គិតពីខែមករារហូតមកដល់ចុងខែកក្កដានេះ សមាជិក ប.ស.ស បានចុះបញ្ជីចំនួនជាង ៤៥ម៉ឺននាក់ ដោយឡែក បើគិតតាំងពីពេលចាប់ផ្ដើមអនុវត្ត មកដល់ពេលនេះ គឺមានសមាជិករហូតទៅដល់២លាន៤សែននាក់ ចំណែកសមាជិកដែលបានទទួលសេវា ប.ស.ស សរុបមានចំនួនជា ៤លាន៤សែន២ពាន់ករណី។ នេះជាការបញ្ជាក់របស់ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាកិច្ចសម្ភាសរបស់ កញ្ញា មុត សូវីរីន អ្នកយកព័ត៌មាន Fresh News ជាមួយលោកបណ្ឌិត ហេង សុផាន់ណារិទ្ធ ទាក់ទងនឹង វឌ្ឍនភាពនៃការងាររបស់បេឡាជាតិរបបសន្តិសុខសង្គមដូចតទៅ៖