(ភ្នំពេញ)៖ ខណៈដែលនៅតាមទីអារាមនានា កំពុងប្រារព្ធពិធីកាន់វេនទី៧នោះ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ថ្នាក់ដឹកនាំ ក្រុមវេជ្ជបណ្ឌិត គ្រូពេទ្យ និងបុគ្គលិកនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត បាននិមន្តព្រះសង្ឃសម្ដែងនូវព្រះបរិត្តិ និងបង្សុកូល ឧទ្ទិសបុណ្យកុសល ជូនបុព្វការីជន ទាំងប្រាំពីរសណ្ដាន និងក្នុងសង្សារវដ្ដទាំងអស់។
ក្នុងពិធីនិមន្តព្រះសង្ឃសម្ដែងនូវព្រះបរិត្តិ និងបង្សុកូលនោះ មានការអញ្ជើញ ចូលរួមពីសំណាក់លោក សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក មន្ទីរពេទ្យកាល់ម៉ែត, លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយករងមន្ទីរ ពេទ្យកាល់ម៉ែត, លោកសាស្ត្រាចារ្យ ញ៉ែម សូភឿន ទីប្រឹក្សាថ្នាក់ ដឹកនាំមន្ទីរពេទ្យកាល់ម៉ែត និងអស់លោក លោកស្រីជាសាស្ត្រាចារ្យ មន្ត្រីរាជការ បុគ្គលិក កម្មករ-កម្មរិនីទាំងអស់របស់មន្ទីរពេទ្យ កាល់ម៉ែត។
ក្នុងនាមមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងបុគ្គិលទាំងអស់ បានចូលបច្ច័យកសាង ១លានរៀល និងបច្ច័យបង្សុកូលចំនួន ១ ៣២៣ ០០០រៀល ប្រគេនចំពោះព្រះសង្ឃដែលបាននិមន្តមកសម្ដែងព្រះបរិត្តិក្នុងកម្មវិធីនោះផងដែរ ៕