Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបថតពីអតីតកាលជាច្រើនសន្លឹក ដែលរូបថតខ្លះមិនធ្លាប់បានឃើញពីមុនមក

08-08-2024 19:46

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហោះរូបថតពីអតីតកាល របស់សម្តេចជាច្រើនសន្លឹក ដែលរូបថតខ្លះសម្តេចខ្លួនឯង មិនដែលធ្លាប់ឃើញពីមុនមក ហើយខ្លះទៀតធ្លាប់ឃើញ តែមិនដឹងពីពេលវេលា និងទីតាំងដែលបានថត។

សម្តេចបានលើកឡើងថា សម្តេចជាមនុស្សមិនចេះញញឹមដាក់កាមេរ៉ាទេ ដូច្នេះបើលួចថតសម្តេចដោយមិនដឹងខ្លួន ទើបឃើញទឹកមុខញញឹម។

សម្តេចតេជោ បានបង្ហោះរូបថតជាច្រើនសន្លឹក អមដោយខ្លឹមសារទាំងស្រុងដូច្នេះថា «មួយរយៈមកនេះ មានការបញ្ចេញរូបថតរបស់ខ្ញុំ ដែលខ្ញុំមិនធ្លាប់ឃើញ ឬធ្លាប់ឃើញតែមិនដឹងថាថតនៅពេលណា នៅកន្លែងណា អ្នកណាជាអ្នកថត?។ រូបថតភាគច្រើនមានទឹកមុខញញឹម។ មនុស្សដូចខ្ញុំនេះពេលថតរូបឲ្យដឹងខ្លួន និងឲ្យញញឹមដាក់កាមេរ៉ាមិនចេះញញឹមទេ តែបើលួចថតមិនឲ្យដឹងខ្លួនទើបមានទឹកមុខញញឹម»៕