(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានក្រើនរំលឹកជាថ្មីទៅដល់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយហាមមិនឲ្យយកវាលទំនាបលិចទឹកបឹងទន្លេ ទៅធ្វើការវិនិយោគឲ្យក្រុមហ៊ុនឯកជនឡើយ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាស ឲ្យក្រសួងអនុវត្តបានហ្មឹងម៉ាត់នូវបំរាមនេះឲ្យបានជាដាច់ខាត។ ការក្រើនរំលឹកជាថ្មីនេះ បានធ្វើឡើងខណៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាចូលរួមនៅក្នុង កិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦។
ក្រៅពីការលើកឡើងខាងលើ សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវតាមដានត្រួតពិនិត្យតម្លៃឈ្នួល នៃការដឹកជញ្ជួន នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ឲ្យមានតម្លៃសមរម្យផងដែរ៕