(ភ្នំពេញ)៖ ថ្ងៃទី៨ សីហា ២០២៤ លោកស្រី សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយពី "គោលការណ៍ និងនីតិវិធីនៃការប្រមូល ការកត់ត្រា និងការបង់ចំណូលថវិកាជាតិប្រមូល បានពីកម្រៃសេវាសាធារណៈពីការចុះបញ្ជីដីធ្លីលើកដំបូងមានលក្ខណៈជាប្រព័ន្ធ" សម្រាប់អនុវត្តក្នុងយុទ្ធនាការជំរុញការ ចុះបញ្ជីដីធ្លីលើកដំបូងដែលមានលក្ខណៈជាប្រព័ន្ធ ឆ្នាំ២០២៤-២០២៧ ព្រមទាំងមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, អគ្គនាយកដ្ឋានរតនាគារជាតិនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្រ្តីជំនាញពាក់ព័ន្ធ៕