(ភ្នំពេញ)៖ យុទ្ធនាការថ្មីដ៏រស់រវើកនេះ មិនត្រឹមតែសង្កត់ធ្ងន់ លើគម្រោងហិរញ្ញវត្ថុដ៏អស្ចារ្យ ដែលផ្ដល់ជូនអតិថិជន ដែលជាវខុនដូ នៅឯគម្រោង អ័រគីដេ ឌឹ រ៉ូយ៉ាល់ ខុនដូ ដែលស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ប៉ុណ្ណោះទេ ប៉ុន្តែក៏បានបញ្ជាក់ ពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ក្នុងការស្ដាប់មតិយោបល់ ពីអតិថិជនសក្តានុពល និងកែសម្រួលផែនការលក់របស់ខ្លួន ដើម្បីបំពេញតាមតម្រូវការ របស់ពួកគាត់ ។
យុទ្ធនាការដែលនាំមុខ ដោយតារាមានប្រជាប្រិយ កញ្ញា មាន សូនីតា បង្ហើបប្រាប់ថា គម្រោង អ័រគីដេ ឌឹ រ៉ូយ៉ាន់ ខុនដូ បានឆ្លើយតប យ៉ាងណា ចំពោះមតិយោបល់របស់អតិថិជន សក្តានុពលមុនៗ ដោយមានគម្រោងហិរញ្ញវត្ថុ ដែលតម្រូវឲ្យកក់ប្រាក់ ០ដុល្លារ អត្រា ការប្រាក់ ០% និងការបង់រំលោះប្រចាំខែទាបរហូ តដល់ទៅ ៦៩៩ ដុល្លារក្នុងមួយខែ ក៏ដូចជាការធានាទិញត្រឡប់មកវិញ ក្នុងកម្រិត ១១០% នៃតម្លៃខុនដូដែលបានជាវ ដែលនេះជាការផ្ដល់ជូន ពុំធ្លាប់មានពីមុនមក ។
លោក Kenn Yeo នាយកចាត់ការទូទៅ នៃគម្រោងអ័រគីដេ ឌឹ រ៉ូយ៉ាល់ ខុនដូ បានថ្លែងថា «ការធានានូវការទិញត្រឡប់មកវិញគឺជាការ ប្ដេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះអតិថិជិនរបស់យើង ដែលជឿជាក់លើផលិតផលរបស់យើង ហើយយើងមានទំនុកចិត្តថា ខុនដូរបស់យើង នឹងមានតម្លៃ កើនឡើងចាប់ពីថ្ងៃដំបូង ។ ដូច្នេះហើយ បានជាយើងផ្ដល់ជូន នូវការធានាទិញមកវិញក្នុងតម្លៃ ១១០% នៅពេលដែល តម្លៃខុនដូ ត្រូវបានទូទាត់ចប់សព្វគ្រប់»។
លោកបានបន្តទៀតថា «ប៉ុន្តែយើងមិនមានត្រឹមតែប៉ុណ្ណេះទេ ដូច្នេះហើយបានជាយុទ្ធនាការរបស់យើង សាកសួរដល់ប្រជាជន ««ចង់បានអីទៀត?»» ព្រោះ យើងពិតជាឲ្យតម្លៃ ចំពោះមតិយោបល់អតិថិជន ដែលយើងទទួលបាន នាពេលកន្លងមក ហើយបាន ធ្វើតាមមតិរបស់ពួកគាត់ ទៅតាមលទ្ធភាព ដែលយើងអាចធ្វើបាន ហើយយុទ្ធនាការផ្សព្វផ្សាយ បានចាប់ផ្ដើមឡើង មុនពេលការ បើកសម្ពោធជាផ្លូវការ នៃការិយាល័យតាំងបង្ហាញ របស់គម្រោង អ័រគីដេ ឌឹ រ៉ូយ៉ាល់ នៅទីតាំងគម្រោងផ្ទាល់ តាមបណ្ដោយផ្លូវ២០០៤ នៅថ្ងៃទី៥ តុលា ឆ្នាំ២០១៦»។
លោកបន្តទៀតថា «អតិថិជនសក្ដានុពល នឹងមានឱកាសបានឃើញផ្ទាល់ភ្នែក នូវគុណភាពរបស់ខុនដូ និងបរិក្ខាបំពាក់ជាច្រើន ដ៏មិនគួរឲ្យជឿសម្រាប់អ្នកស្នាក់នៅ អគារខុនដូ ទីកន្លែងលេងសម្រាប់ក្មេងៗ ទីកន្លែងហាត់ប្រាណទំនើប អាងហែលទឹកដ៏ធំ ដែលមាន ឆ្នេរខ្សាច់ផង និងកន្លែងសមាធិ ជាទីតាំងដែលបើកទ្វារ សម្រាប់អ្នករស់នៅទាំងអស់ ពិសេសអ្នករស់នៅខុនដូ ក៏អាចរីករាយនឹងសេវា រថយន្តក្រុង ទៅកាន់ព្រលានយន្តហោះ ចំណតដែលមានអ្នកជួយយក រថយន្តទៅទុក និងសន្តិសុខ ២៤ ម៉ោងថែមទៀត។ បន្ថែមលើនេះ អ្នករស់នៅក៏អាចរីករាយ ជាមួយនឹងវត្ថុមានរបស់ផ្សារទំនើប លំដាប់ពិភពលោក ដែលមានហាងនានា ភោជនីយដ្ឋាន និងកន្លែងលេង ប៊ូលីង និងរោងភាពយន្ត Cineplex ដែលមានអេក្រង់ច្រើន»។
ពិធីសម្ពោធជាផ្លូវការ ក៏ជាឱកាសសម្រាប់អតិថិជនសក្តានុពល បានជជែកជាមួយនឹងក្រុម ផ្នែកលក់របស់ក្រុមហ៊ុនអ័រគីដេ អំពីគម្រោង ហិរញ្ញវត្ថុផ្សេងៗ ដែលក្រុមហ៊ុនផ្ដល់ជូន ដោយមានល័ក្ខខ័ណ្ឌ ខុសៗគ្នាដើម្បីតម្រូវតាមថវិកា។
លោក Kenn Yeo ថ្លែងថា «ដោយសង្កេតឃើញតាំងពីសួនច្បារ អាងហែលទឹក កន្លែងក្មេងលេង ពួកគេនឹងអាចភ្លក្សរសជាតិថា តើការ រស់នៅទីនេះ មានលក្ខណៈដូចម្តេច ពួកគេក៏អាចមើលឃើញ ពីភាពងាយស្រួលក្នុងការរស់នៅទីតាំងនេះផងដែរ ដោយសារតែស្ថិតនៅ ចំពាក់កណ្ដាល ពីទីក្រុងទៅព្រលានយន្តហោះ ហើយមានទាំងសាលារៀនអន្តរជាតិ មន្ទីរពេទ្យ និងសេវាផ្សេងៗទៀត ដែលនៅក្បែរ នោះ»៕