Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមប្រុងប្រយ័ត្ន! ជនខិលខូចបង្កើតគណនីហ្វេកប៊ុកក្លែងក្លាយ ផ្សព្វផ្សាយបោកប្រាស់ប្រជាពលរដ្ឋលើ «ឧបករណ៍ប្រឆាំងនឹងការស្រមុក»

08-08-2024 10:16

(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត សួន សាមិត្ដ នាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានច្រាលចោលទាំងស្រុង ចំពោះព័ត៌មានក្លែងក្លាយ ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្កើតដោយជនអនាមិកមួយក្រុម ដោយយករូបថតរបស់លោក ក្នុងឯកសណ្ឋានមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ហើយកាត់តរូបភាពលោកចូលជាមួយនឹងសម្លេង AI ដើម្បីប្រម៉ូតលក់ផលិតរបស់ខ្លួន បោកប្រាស់ប្រជាពលរដ្ឋ «ពីការប្រើប្រាស់ឧបករណ៍ប្រឆាំងនឹងការស្រមុក»

លោកវេជ្ជបណ្ឌិត សួន សាមិត្ដ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះថា «ខ្ញុំសូមច្រាលចោលទាំងស្រុង ចំពោះព័ត៌មានក្លែងក្លាយទាំងអស់នេះ ដែលបានបង្កើតគណនាហ្វេកប៊ុកក្លែងក្លាយ (Fake account) ដោយដាក់Profile រូបខ្ញុំ ហើយផ្សព្វផ្សាយផលិតផលរបស់ខ្លួនបោកប្រាស់ប្រជាជន»

ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំជឿលើការផ្សព្វផ្សាយបោកប្រាស់ទាំងនេះអស់សោះ ហើយមុនប្រើប្រាស់អ្វីមួយត្រូវពិនិត្យមើលឱ្យបានត្រឹមត្រូវ។ លោកនឹងចាត់វិធានការទៅតាមផ្លូវច្បាប់លើករណីនេះ និងស្នើឱ្យម្ចាស់គណនេយ្យក្លែងក្លាយខាងលើនេះ លុបផេកនេះចេញជាបន្ទាន់៕