(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងពីការកំណត់វិញ្ញាសានៃមុខវិជ្ជាជម្រើស សម្រាប់ការសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤។
តាមលិខិតរបស់រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា វិញ្ញាសាជម្រើសសម្រាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ត្រូវបានកំណត់ដូចខាងក្រោម៖
* ១៖ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ៖ ប្រវត្តិវិទ្យា
* ២៖ សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៖ ផែនដី និងបរិស្ថានវិទ្យា៕
ខាងក្រោមនេះ ជាលិខិតរបស់រដ្ឋមន្ដ្រីអប់រំ៖