(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន៧ចំណុចដល់ប្រធានសមាគមសិល្បករខ្មែរ ដឹកនាំដោយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ខណៈចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបសម្តេចប្រធានរដ្ឋសភា បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន៧ចំណុច ដល់ប្រធានសមាគមន៍សិល្បករខ្មែរ ដើម្បីសមាគមន៍ធ្វើការពិចារណា និងយកទៅប្រើប្រាស់បន្ត ដោយក្នុងនោះរួមមាន៖
ទី១៖ លើកទឹកចិត្តសម្រាប់ការជំរុញនិងការអភិវឌ្ឍវិស័យសិល្បៈនិងវប្បធម៌ បន្ថែនទៀតដូចជាពាក្យស្លោក «វប្បធម៌រំលំជាតិ រលាយ វប្បធម៌ពន្លាយជាត់ថ្កើនថ្កាន»។
ទី២៖ ត្រូវធ្វើយ៉ាងណាមានការគិតគូរធ្វើការអភិរក្សវប្បធម៌ដោយស្នើឲ្យមានគ្រប់ភាគីទាំងអស់ទាំងរដ្ឋាភិបាល វិស័យឯកជន និងសមាជិកសមាគមន៍សិល្បករផងដែរ។ ការចូលរួមទាំងអស់គ្នាគឺជាការចូលរួមលើ កស្ទួយផ្នែកវប្បធម៌ ខ្មែរឲ្យកាន់តែឧត្តុងឧត្តមថែមទៀត។
ទី៣៖ លើកទឹកចិត្តដល់ការសិក្សាស្រាវជ្រាវថែមទៀតលើវប្បធម៌ ដូចជាទម្រង់សិល្បៈដែលបានបាត់បង់នាពេលកន្លងមក ដោយធ្វើយ៉ាងណាឲ្យយកមកប្រើប្រាស់ឡើងវិញ ហើយធ្វើឲ្យមានភាពបត់បែនស៉ីចង្វាក់គ្នាជាមួយនឹងរបត់សង្គមបច្ចុប្បន្នផងដែរ ព្រោះថាវប្បធម៌តែងតែមានការវិវត្តន៍ពីជំនាន់មួយទីជំនាន់មួយ ដូច្នេះត្រូវធ្វើយ៉ាងណាឲ្យវប្បធម៌សិល្បៈទាន់សម័យកាលដែលទទួលស្គាល់ដោយបច្ចុប្បន្ន។
ទី៤៖ កោតសរសើចំពោះការគិតគូររបស់ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមន៍សិល្បករខ្មែរ និងថ្នាក់ដឹកនាំទាំំងអស់ដែលបានធ្វើការកៀរគរកថវិកា ដើម្បីរក្សានូវនិរន្តភាព ព្រោះថាសកម្មភាព និងការចូលរួមជាមួយសម្មភាពសង្គមផ្សេងៗមានច្រើន ក្នុងនោះកៀរគរពីបុគ្គល ឬពីបរទេសដើម្បីទ្រទ្រង់នូវសកម្មភាពរបស់សមាគមន៍។
ទី៥៖ យុទ្ធសម័យនេះយើងប្រើប្រាស់នូវរបៀងវប្បធម៌សិល្បៈ ដែលបានធ្វើការភ្ជាប់ពីប្រទេសមួយទីប្រទេសមួយទៀត ដោយមិនគិតថាប្រទេសនោះមាននយោបាយធំឬមហាអំណាច ប៉ុន្មាននោះទេគឺវប្បធម៌ដើរតួនាទីស្នូលតែម្តង ព្រោះថាពេលខ្លះការនិយាយនយោបាយ សេដ្ឋកិច្ចគេមិនចាប់អារម្មណ៍ តែដល់ពេលនិយាយវប្បធម៌មានការចាប់អារម្មណ៍ឬចូលគ្នាតែម្តង។ ដូច្នេះត្រូវធ្វើយ៉ាងណា ជំរុញឲ្យមានការភ្ជាប់គ្នារវាងវប្បធម៌ពីប្រទេសមួយទៅប្រទេសមួយទៀត។
ទី៦៖ ការបណ្តុះបណ្តាលដល់សិល្បករ សិល្បការិនី ជាប្រចាំ។ ក្នុងនោះរដ្ឋាភិបាល បានធ្វើការងារយ៉ាងសកម្មហើយដូច្នេះសហគមន៍ធ្វើយ៉ាងណាត្រូវពង្រឹងសមត្ថភាពជាប្រចាំ ដើម្បីលើកស្ទួយ និងអភិរក្សនិងអភិវឌ្ឍន៍ធនធានមនុស្សកាន់តែប្រសើរថែមទៀត ដូចផ្នែកចម្លាក់ គំនូជាដើម។
ទី៧៖ ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល សមាគមន៍សិល្បករខ្មែរត្រូវធ្វើការសិក្សាស្រាវជ្រាវ តាមបច្ចេកវិទ្យាក្នុងការអភិរក្ស វិស័យវប្បធម៌ និងសិល្បៈ។ វិស័យសិល្បៈនេះមានការប្រើប្រាស់ច្រើន ប៉ុន្តែត្រូវបន្តប្រើប្រាស់បន្តទៀតដោយសាតែរវាជាវិស័យមួយធំណាស់ដែលអាចធ្វើការសហការគ្នាបានជាមួយប្រទេសផ្សេងៗដើម្បីផ្ទេរបច្ចេកវិទ្យាពីគ្នាផងដែរ។
ជាមួយគ្នានោះដែរ សម្តេចប្រធានរដ្ឋសភា ក៏បានលើកឡើងថាសម័យនេះមានការគាំទ្រខ្លាំងណាស់ដល់ស្ត្រី ដូច្នេះសម្តេចជំរុញឲ្យស្ត្រីក្នុងការដើរតួនាទីឲ្យសកម្មថែម ទៀតផងដែរ។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានលើកឡើងថា សមាគមសិល្បករខ្មែរ បានបង្កើតឡើងកាលពីឆ្នាំ២០០៦ ដែលគិតរហូតមកដល់ពេលនេះមានរយៈពេល១៧ឆ្នាំហើយ។ ជាមួយនឹង តួនាទីប្រធានសមាគមអាណត្តិទី៦នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយជំរុញលើកស្ទួយ អភិរក្ស និងអភិវឌ្ឍ
វិស័យសិល្បៈវប្បធម៌ខ្មែរដ៏ល្អផូរផង់នេះ ឲ្យកាន់តែមានកិត្យានុភាពបន្ថែមទៀត ទាំងលើឆាកជាតិ និងអន្តរជាតិ ក្រោមម្លប់ដ៏ត្រជាក់នៃ អង្គព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលបច្ចុប្បន្ន។ លោកជំទាវអ្នកឧកញ៉ា ក៏បានបង្ហាញផងដែរអំពីសមិទ្ធផលនានា រយៈពេលប៉ុន្មានខែមកនេះ បន្ទាប់ពីលោកជំទាវអ្នកឧកញ៉ា បានដឹកនាំសមាគម។
បើតាមលោកជំទាវអ្នកឧកញ៉ា, ក្នុងអាណត្តិនេះ សមាគមសិល្បករខ្មែរ ក៏បានទទួលនូវមូលនិធិសប្បុរសធម៌គាំទ្រពីបណ្តាសប្បុរសជន ដើម្បីទ្រទ្រង់សកម្មភាពនានារបស់សមាគម ជាទឹកប្រាក់ដុល្លារសរុបជា៤លានដុល្លារ និងទឹកប្រាក់ជារៀលសរុបជាង៥១លានរៀល សម្រាប់រយៈពេល ៥ឆ្នាំ ដែលក្នុងនោះរួមមានថវិកាផ្ទាល់ខ្លួនរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០ម៉ឺនដុល្លារ និងថវិកាផ្ទាល់ខ្លួនរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំនួន៥០ម៉ឺនដុល្លារផងដែរ៕