(កំពង់ចាម)៖ កម្មករ-កម្មការិនី និយោជិក និងអ្នកបើកបរដឹកកម្មករសរុប៦០០នាក់ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ ទទួលបានការអប់រំច្បាប់ចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនពេលបើកបរ។
ពិធីនេះបានរៀបចំធ្វើឡើងក្រោមអធិបតីឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ, លោក ព្រាប ច័ន្ទវិបុល ទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក), លោកអភិបាលរងខេត្តកំពង់ចាម និងឧត្តមសេនីយ៍ត្រី អ៉ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន។
កម្មវិធីខាងលើនេះ ជារឿងសំខាន់ណាស់ ដែលអាចឲ្យបងប្អូន អ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត បានយល់ដឹងកាន់តែច្បាស់ ក្នុងការធ្វើដំណើរ និងការប្រើប្រាស់ដងផ្លូវ ការគោរពសិទ្ធិគ្នា ក្នុងពេលធ្វើដំណើរ និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន អំឡុងពេលបើកបរ ដែលទាំងអស់នេះ នឹងអាចកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ នឹងធ្លាក់ចុះមកនូវកម្រិតទាបបំផុត៕