Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការខេត្តកណ្ដាល ឃុំខ្លួនក្មេងទំនើង១០នាក់ថែមទៀត ក្រោយបង្កហិង្សាអុកឡុកនៅស្រុកអង្គស្នួល

08-08-2024 14:45

(កណ្ដាល)៖ តុលាការខេត្តកណ្ដាល បានឃុំខ្លួនក្មេងទំនើងចំនួន១០នាក់បន្ថែមទៀត ក្រោយពួកគេត្រូវបាននគរបាលស្រុកអង្គស្នួល ចាប់ក្របួចបាន បន្ទាប់ពីប្រើអំពើហិង្សា វាយតប់គ្នា និងបង្កការខូចខាតទ្រព្យសម្បត្តិ។

នេះបើយោងសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកណ្ដាលដែលភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាលទទួលបាននៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។

សូមជម្រាបថា គិតមកដល់ថ្ងៃនេះ តុលាការខេត្តកណ្ដាល បានឃុំខ្លួនក្មេងទំនើងពាក់ព័ន្ធករណីហិង្សា កាន់កាប់អាវុធខុសច្បាប់បានចំនួន១១៣នាក់ហើយ ។

សូមអានសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកណ្ដាលដូចខាងក្រោមនេះ ៖