(កំពត)៖ បន្ទាប់ពីសិក្ខាសាលាស្តីពីការស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាប្រកបដោយជោគជ័យ ដែលបានរៀបចំឡើងកាលពីថ្ងៃទី២៥ ខែកក្កដា កន្លងទៅនេះ ដោយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) ក្រុមការងារជំរុញកិច្ចការពិពិធកម្មទេសចរណ៍ក្រៅពីតំបន់អង្គររបស់ខេត្តកែប និងខេត្តកំពត បានបើកកិច្ចប្រជុំលើកដំបូងកាលពីម្សិលមិញនេះដើម្បីសិក្សា វាយតម្លៃពីបញ្ហាប្រឈមនានា និងផ្ដល់នូវអនុសាសន៍ល្អៗអំពីការអភិវឌ្ឍទេសចរណ៍នៅខេត្តកែប និងកំពតនាពេលខាងមុខជាបន្តបន្ទាប់។
កិច្ចប្រជុំនេះដឹកនាំដោយលោកស្រី Courtney Cader និងលោកស្រី San Vannary និងមានអ្នកចូលរួមចំនួន៣៥នាក់ ដែលជាសមាជិក-សមាជិកាសមាគមសណ្ឋាគារកម្ពុជា ម្ចាស់អាជីវកម្ម និងប្រតិបត្តិករទេសចរណ៍ក្នុងខេត្តកំពត និងខេត្តកែប។
ក្រុមការងារវិស័យឯកជននេះបានដឹកនាំគំនិតផ្តួចផ្តើម និងការពិគ្រោះយោបល់ នៅតាមខេត្តគោលដៅសំខាន់ៗផ្សេងទៀត ដូចជា ខេត្តសៀមរាប ខេត្តព្រះសីហនុ និងបណ្ដាកោះ រាជធានីភ្នំពេញជាដើម ក្រោមការដឹកនាំរបស់ក្រុមការងារជំរុញមួយជាក់លាក់៕