(ភ្នំពេញ)៖ បន្ទាប់ពីបើកកិច្ចប្រជុំអស់រយៈពេលមួយព្រឹក នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ គណៈរដ្ឋមន្រ្តីបានចេញប្រកាសអំពី លទ្ធផលផ្លូវការ នៃកិច្ចប្រជុំពេញអង្គនេះហើយ។ កិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅព្រឹកមិញនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

បៀបវារៈនៃកិច្ចប្រជុំនេះមានដូចជា៖

ទី១៖ សេចក្ដីព្រាងច្បាប់ស្តីពីវិសោធនកម្ម មាត្រា៨ មាត្រា៤០ មាត្រា៤១ មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ មាត្រា៨២ មាត្រា៩០នៃច្បាប់ ស្តីពីចរាចរណ៏ផ្លូវគោក។
ទី២៖ ឯកសារគោលនយោបាយ ស្តីពីការអភិវឌ្ឍយន្តការភាពជាដៃគូររវាងរដ្ឋ និងឯកជនសម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ២០១៦-២០២០។

ក្រៅពីរបៀបវារៈទាំងពីរនេះ គណៈរដ្ឋមន្រ្តី ក៏ពិភាក្សាអំពីសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ «កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ» ផងដែរ។

ខាងក្រោមនេះជាលទ្ធផលផ្លូវការនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថ្ងៃនេះ៖