(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ សូមក្រាបថ្វាយបង្គំ ថ្លែងអំណរអរព្រះមហាករុណាទិគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតប្រគេនចំពោះ ព្រះមេធានុរ័ក្ខ បណ្ឌិត គូ សុភាព ឧត្តមទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលសព្វព្រះទ័យជ្រះថ្លា បានឧបត្ថម្ភថវិកា ចំនួន ១ ២០០ ០០០ (មួយលានម្ភៃម៉ឺនរៀល) សម្រាប់រយៈពេល ១ឆ្នាំ ចាប់ពីខែសីហា ឆ្នាំ២០២៤នេះតទៅ ដើម្បីជួយទ្រទ្រង់ដល់ដំណើរការ និងសកម្មភាពនានារបស់ មូលនិធិ ពុទ្ធិកសមាគមកម្ពុជរដ្ឋ៕
ខាងក្រោមនេះជាលិខិតថ្លែងអំណរព្រះគុណ៖