(ញូដេលី)៖ រដ្ឋមន្ត្រីការពារជាតិបារំាង លោក Jean-Yves Le Drian និង រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Manohar Parrikar បានយល់ព្រមចុះហត្ថលេខា ហើយនៅថ្ងៃសុក្រនេះ ក្នុងទីក្រុងញូដេលី លើកិច្ចសន្យាលក់យន្ដហោះចម្បំាងបារំាង Rafale ចំនួន ៣៦គ្រឿង មកឱ្យប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦។
ប្រភពស្និតនឹងប្រតិភូបារំាងក៏បានឱ្យដឹងដែរថា យន្ដហោះ Rafale តំណាក់កាលទីមួយនឹងត្រូវប្រគល់ឱ្យ ឥណ្ឌា នៅឆ្នាំ២០១៩ ខណៈយន្ដហោះទំាងអស់នឹងត្រូវបញ្ជូនបន្តមក នៅក្នុងរយៈពេល៣០ ខែបន្ទាប់។ ចំណែកឯតម្លៃនៃកិច្ចសន្យា លក់នេះមិនត្រូវបានគេបញ្ជាក់ឱ្យច្បាស់នៅឡើយទេ ក៏ប៉ុន្តែបើតាមប្រភព ខាងលើដដែល «កិច្ចសន្យាលក់យន្ដហោះចម្បំាង Rafale សម្រាប់ឥណ្ឌា មានតម្លៃជាង៨ពាន់លានអឺរ៉ូ ឯណោះ(៨,៧ពាន់លានដុល្លារអាមេរិក)។ រីឯក្រសួងការពារជាតិបារំាងបាន និយាយថា តម្លៃពិតប្រាកដនឹងត្រូវបញ្ជាក់នៅពេលក្រោយ។
គួរបញ្ជាក់ថា ថ្វីត្បិតតែឥណ្ឌាជាមហាអំណាចនុយក្លេអ៊ែរ តែប្រទេសមួយនេះគិតត្រឹមឆ្នាំ២០១៥ មានអង្គភាពយោធាតែ ៣៥ កងអនុសេនាធំ និងយន្ដហោះចម្បំាង១៨ គ្រឿងតែប៉ុណ្ណោះ ដែលបំពាក់ នៅក្នុងកងអនុសេនាធំ នីមួយៗ ដូច្នេះហើយទើបឥណ្ឌាដែលជាយក្សមួយដែរនៅអាស៊ី ទើបភ្ញាក់ខ្លួន និង ត្រូវការយន្ដហោះចម្បំាងយ៉ាងតិច ណាស់ពី៤១ ដល់៤៥គ្រឿង ដើម្បីមានទឹកមាត់ប្រៃ ទៅប្រកួតប្រជែង ជាមួយនឹងប្រទេសជិត ខាងដ៏ខ្លាំងក្លាដូចជា ប៉ាគីស្ថាន និង មហាយក្សចិន ជាដើម៕