(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោក Shaharuddin Onn ឯកអគ្គរាជទូតថ្មីរបស់ប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ព្រមទាំងប្រតិភូជាច្រេីននាក់។
ជំនួបនេះមានគោលបំណងដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនាពេលអនាគត រវាងក្រសួង និងប្រទេសម៉ាឡេស៊ី ជាពិសេសក្នុងវិស័យសាធារណការ និងវិស័យដឹកជញ្ជូន៕