(ព្រះសីហនុ)៖ ជនជាតិវៀតណាមម្នាក់ បានស្លាប់ក្រោយធ្លាក់ពីលើអាគារកម្ពស់៨ជាន់ និងបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៧៖៣០នាទីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ TRAN THIEN AN ជនជាតិវៀតណាម អាយុចន្លោះពី២៥ឆ្នាំ ដល់៣៥ឆ្នាំ។ សមត្ថកិច្ចជំនាញបានពិនិត្យសពពុំមានស្លាកស្នាមអ្វីក្រៅពីធ្វើ អត្តឃាតខ្លួឯងនោះទេ។
តាមការសាកសួរបំភ្លឺរបស់សន្តិសុខ បានឲ្យដឹងថា នៅថ្ងៃទី៧ ខែសីហា វេលាម៉ោង៥ និង០០នាទី គាត់បានលឺសំលេងផាំងដូចមានរបស់ធ្លាក់ពីលើអគារ ភ្លាមនោះសន្តិសុខគាត់ក៏បានដើរទៅត្រួតពិនិត្យមើលស្រាប់តែឃើញ ជនរងគ្រោះដេកស្លាប់នៅលើដីបាត់ទៅហើយ។ សន្តិសុខក៏បានរាយការណ៍ប្រាប់អ្នកគ្រប់គ្រងអគារ អ្នកគ្រប់គ្រងអគារក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចអំពីរឿងហេតុនេះ។
បច្ចុប្បន្នសពត្រូវបានបញ្ជូនទៅរក្សាទុកនៅសាលកម្កល់សព នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕