(បាត់ដំបង)៖ គណៈកម្មាធិការលទ្ធកម្ម (គល) , អនុគណៈកម្មាធិការលទ្ធកម្ម (អល), មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង និងមានតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងក្រសួងធនធានទឹក និងឧតុនិយម នាយកដ្ឋានធារាសាស្រ្តកសិកម្ម ដឹកនាំដោយលោកស្រី ដុំ ថាច អគ្គនាយករង នៃអគ្គនាយដ្ឋានកិច្ចការរដ្ឋបាល និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះ បានចុះត្រួតពិនិត្យ និងវាយតម្លៃលើគម្រោងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រចំនួន៨ប្រព័ន្ធ ដំណាក់កាលទី១ ស្ថិតក្នុងខេត្តបាត់ដំបង។
លោក ហួត ច័ន្ទតារ៉ារិទ្ធ អនុប្រធាមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានឲ្យដឹងថា គណៈកម្មាធិការចុះត្រួតពិនិត្យ និងវាយតម្លៃលើគម្រោងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រដំណាក់កាលទី១ រួមមាន៖
ប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយ ស្ថិតក្នុងឃុំតាគ្រាម ស្រុកបាណន់, ប្រព័ន្ធធារាសាស្រ្តបវេល ស្ថិតក្នុងឃុំខ្នាចរមាស ស្រុកបវេល, សំណង់ទ្វារទឹកតាហែន ស្ថិតក្នុងឃុំក្តុលតាហែន ស្រុកបវេល, សំណង់ទ្វារទឹកពហុបំណងបាត់ដំបង ស្ថិតក្នុងឃុំផ្លូវមាស ស្រុករតនៈមណ្ឌល, ប្រព័ន្ធធារាសាស្ត្រអាងដង្កោ ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់, ប្រព័ន្ធធារាសាស្រ្តអាងបាដាក ស្ថិតក្នុងឃុំតាប៉ុន ស្រុកសង្កែ, ប្រព័ន្ធធារសាស្ត្រអាងភាស ស្ថិតក្នុងឃុំពាមឯក ស្រុកឯកភ្នំ និងឃុំតាពូង ស្រុកថ្មគោល, ប្រព័ន្ធធារាសាស្ត្រប្រឡាយមេទួលភ្នៅ ស្ថិតក្នុងឃុំតាប៉ុន ស្រុកសង្កែ។
លោក ហួត ច័ន្ទតារ៉ារិទ្ធ បានបបញ្ជាក់ទៀតថា បន្ទាប់ពីចុះពិនិត្យ គណៈកម្មាធិការលទ្ធកម្ម (គល) និងអនុគណៈកម្មាធិការលទ្ធកម្ម (អល) បានធ្វើការវាយតម្លៃទៅលើការងារដូចខាងក្រោម៖
* ការងារដី៖ បំពេញគ្រលុកលើខ្នងទំនប់ ឬខ្នងភ្លឺប្រឡាយ បានគោរពតាមសៀវភៅគម្រោង និងបទដ្ឋានបច្ចេកទេស, ជួសជុលការបាក់ស្រុត នៃជើងទេរ ទំនប់ ឬ ប្រឡាយ បានគោរពតាមសៀវភៅគម្រោង និងបទដ្ឋានបច្ចេកទេស, បំពេញគ្រួសក្រហម និងបង្ហាប់ លើខ្នងទំនប់ ឬ ខ្នងភ្លឺប្រឡាយ នៅលើភ្លឺអាងកំពីងពួយមានគ្រលុកសំបុកមាន់តិចតួច ដែលបណ្ដាលមកពីអាជីវករលក់ដូរបានបាចទឹកកុំឲ្យហុយ និងប្រភេទរថយន្តធំៗចរាចរណ៍ច្រើន, កាប់កូនឈើតាមជើងទេរទំនប់ ឬ តាមភ្លឺប្រឡាយៈបានគោរពតាមសៀវភៅគម្រោង និងបទដ្ឋានបច្ចេកទេស, បាភក់បាតប្រឡាយៈបានគោរពតាមសៀវភៅគម្រោង និងបទដ្ឋានបច្ចេកទេស។
* ការងារសំណង់៖ ក់ខ្លាញ់គោតាមសំណង់ៈបានគោរពតាមសៀវភៅគម្រោង និងបទដ្ឋានបច្ចេកទេស, លាបថ្នាំទ្វារទឹកៈបានគោរពតាមសៀវភៅគម្រោង និងបទដ្ឋានបច្ចេកទេស, ជួសជុលបេតុងបាក់បែងតួសំណង់មានប្រេះស្រាំតិចតួចនឹងបន្តអនុវត្តកែលម្អ, សម្អាតសម្រាម និងថ្មនៅខាងក្រោមទ្វារទឹកៈបានគោរពតាមសៀវភៅគម្រោង និងបទដ្ឋានបច្ចេកទេស, កាប់កូនឈើនៅជុំវិញសំណង់ៈបានគោរពតាមសៀវភៅគម្រោង និងបទដ្ឋានបច្ចេកទេស, បំពេញដី និងបង្ហាប់ នៅជុំវិញសំណង់ៈបានគោរពតាមសៀវភៅគម្រោង និងបទដ្ឋានបច្ចេកទេស និងលាបថ្នាំសញ្ញាចរាចរណ៍ៈបានគោរពតាមសៀវភៅគម្រោង និងបទដ្ឋានបច្ចេកទេស។
លោក ហួត ច័ន្ទតារ៉ារិទ្ធ បានបន្ថែមថា បន្ទាប់ពីគណៈកម្មាធិការបានចុះត្រួតពិនិត្យរួចហើយក្រុមការងារ នឹងត្រូវបានបន្តចុះមកពិនិត្យនៅលើកក្រោយទៀតផងដែរ៕