(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជូនវរសេនីយ៍ឯក សៀ ទីន ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប។
នេះបើតាមអនុក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខសីហា ឆ្នាំ២០២៤។
សូមជំរាបថា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ វរសេនីយ៍ឯក សៀ ទីន ត្រូវបានក្រសួងការពារជាតិ តែងតាំងផ្លាស់ប្តូរមុខតំណែងជា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ វរសេនីយ៍ឯក សៀ ទីន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានរាជរដ្ឋាភិបាល តែងតាំងមុខតំណែងជា មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តសៀមរាប។
ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ វរសេនីយ៍ឯក សៀ ទីន ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី៕