Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រឿងញៀន មិនមែនជាឱសថ លើកកម្លាំង និងបង្កើនការចងចាំទេ! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៧ ខែសីហា៖ បង្ក្រាប២១ករណី ឃាត់ខ្លួន៥៤នាក់

07-08-2024 17:19

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២១ករណី ឃាត់ខ្លួនជនសង្ស័យ៥៤នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៧ករណី ឃាត់ខ្លួន៤២នាក់
* ករណីប្រើប្រាស់២ករណី ឃាត់ខ្លួន៩នាក់
* ករណីជួញដូរ២ករណី ឃាត់ខ្លួន៣នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៦៤៥៥ករណី ឃាត់ខ្លួន១៦០៤២នាក់ (ស្រី១២៧៧នាក់)៕